អ្នកចូលអានកំពុងប្រើ iPhone មែន? អូខេ! បើប្រើ តើធ្លាប់ឆ្ងល់អត់ម៉េចក៏ iPhone ស៊ីលុយអ៊ិនធើណិតខ្លាំងម្ល៉េះ? ក្រៅពីមើលវីដេអូច្រើន ក៏នៅមានកម្មវិធីមួយចំនួនដែលអ្នកមិនចាំបាច់ប្រើ ហើយគួរបិទចោល ដើម្បីឲ្យការលេងអ៉ីនធើណិតស៊ីមអស់លុយតិច។ តោះ! មកតាមពិនិត្យមើល មានកម្មវិធីណាដែលអ្នកគួរបិទចោលខ្លះ។
១) កុំដោនឡូតកម្មវិធី Apps ដោយប្រើ Mobile Data(Cellular)
បើមិនចាំបាច់ខ្លាំងទេ អ្នកគួររកកន្លែងមានអ៉ីនធើណិតលឿនដោយប្រើខ្សែ ឬ Wi-Fi ដើម្បីដោនឡូត ហ្គេម ឬកម្មវិធីធំៗជាដើម។ តែបើអ្នកចង់បិទមុខងារនេះ ចូលទៅ Setting-> iTunes and App Store-> បិទ Use Mobile Data
២) ជ្រើសរើសយកតែ App ណាចាំបាច់ ត្រូវប្រើភ្ជាប់អ៉ីនធើណិតស៊ីម(Cellular Data)
ប្រាកដណាស់ គ្រប់កម្មវិធីលើ iPhone ភាគច្រើនត្រូវភ្ជាប់អ៊ិនធើណិត បើអ្នកឆ្លាតគួរ ជ្រើសរើសយកតែ App ណាចាំបាច់ និងប្រើរាល់ថ្ងៃ ត្រូវប្រើភ្ជាប់អ៉ីនធើណិតស៊ីម(Cellular Data) បានហើយ។ Setting-> Mobile Data-> Apps រើសយកកម្មវិធីចាំបាច់
៣) បិទមុខងារ Allow Notifications
ចំណុចនេះ រាងពិបាកឲ្យអ្នកធ្វើតាមបន្តិច បើអ្នកបិទ នោះ iPhone អ្នកនឹងស្ងាត់ឈឹងគ្មានលោតសារអីមកទេ តែយ៉ាងណាក្ដី អ្នកមិនគួរបើកវាទាំងអស់គ្រប់កម្មវិធីនោះទេ ព្រោះវារំខានទៅវិញទេ អ្នកគ្រាន់តែបើកកម្មវិធីណដែលអ្នកត្រូវប្រើរាល់ថ្ងៃបានហើយ។ Setting-> Notification-> Tap on applications > Turn off Allow Notification ឬ Setting-Notification-> Show Preview-> Never
៤) កុំប្រើប្រាស់អ៉ីនធើណិតស៊ីម ទៅអាប់ដេតកម្មវិធី Apple Music
បើចង់អាប់ដេត គួរតែទៅកន្លែងមានអ៉ីនធើណិតលឿន ដោយប្រើខ្សែ ឬ Wi-Fi ជាដើម។ តែយ៉ាងណាបើអ្នកមិនប្រើ គួរបិទមុខងារចោលទៅ ដោយចូលទៅ Setting-> Music-> Mobile Data-> Turn Off Mobile Data
៥) កុំប្រើប្រាស់អ៉ីនធើណិតស៊ីម សម្រាប់មុខងារ Playback
ចំណុចនេះមិនសូវជាស៊ីលុយអ្នកខ្លាំងណាស់ណាទេ បើអ្នកមិនបិទក៏មិនអីដែរ តែបើចង់បិទចូលទៅកាន់ Setting-> Videos-> Turn Off-> Use Mobile Data for Playback
៦) បើកមើលវីដេអូក្នុងកម្រិតល្មមៗ កុំយក HD គ្រប់វីដេអូ
ច្បាស់នៅ? កុំអាងប្រើ iPhone ហើយបើក HD កប់ៗ រួចរអ៊ូថា អ៉ីនធើណិតដើរយឺតម៉េស? គូរចោលទម្លាប់នេះទៅ ត្រូវចេះមើលស្ថានភាពវីដេអូ និងអ៊ិនធើណិតអ្នកផង។ ប៉ុន្តែដោយសារវាជាកម្មវិធីកម្សាន្តអ្នកតែងចង់មើលវីដអូឲ្យច្បាស់ HD ចំណុចនេះ អ្នកអាចមិនចាំបាច់បិទក៏បាន រួចរើសយកត្រឹម Good បានហើយ។ Setting-> Videos-> Tap on Wi-Fi under Playback Quality
៧) បិទមុខងារ Wi-Fi Assist
មុខងារនេះ នៅក្រោម Apps លើ iOS11អ្នកខ្លះក៏ដឹងខ្លះហើយ តែអ្នកខ្លះអាចនឹងមិនទាន់ដឹងទេ។ មុខងារនេះបើកស្វ័យប្រវត្តិរហូត រាល់ពេលអ្នកបើកទូរសព្ទប្រើ ដូចនេះបើមិនដែលប្រើ និងមិនចង់ឲ្យវាស៊ីលុយអ្នកទេ គួរបិទចោលទៅ។ Setting-> Mobile Data/Cellular → Turn Off Wi-Fi Assist
៨) កុំផ្ទេរឯកសារ Document ធំៗដោយប្រើប្រាស់អ៉ីនធើណិតស៊ីម
មិនបាច់រៀបរាប់ក៏ដឹងដែរ ព្រោះការផ្ទេរឯកសារត្រូវភ្ជាប់ទៅ iCloud Drive ហើយប្រើអ៊ិនធើណិត បើអ្នកយកអ៉ីនធើណិតស៊ីមទៅប្រើ ដូចឆោតពេកហើយ។ អ្នកគួររកកន្លែងមានអ៊ិនធើណិតលឿន ដោយប្រើខ្សែ ឬ Wi-Fi ជាដើម។ អ្នកគួរបិទមុខងារនេះតែម្ដងក៏បាន Setting-> Mobile Data → Turn Off Switch by iCloud Drive
៩) កុំទម្លាប់រក្សាទុក interface នៅលើ Safari ដោយមុខងារ Auto
ចំណុចនេះ ចង់សំដៅឲ្យអ្នកបិទទៅលើមុខងារ Auto Save លើ Safari។ ទោះជាអ្នកជាមនុស្សចូលចិត្តអានអត្ថបទច្រើនម៉ោងក៏ដោយ។ បើចង់បិទចូលទៅកាន់ Setting-> Safari-> Turn off Automatically Save Offline
១០) កុំប្រើប្រាស់អ៉ីនធើណិតស៊ីម ទៅអាប់ដេតកម្មវិធី Photo Library
អ្នកប្រាកដជាដឹងខ្លួនហើយថា រូបថតក្នុង Library អ្នកច្រើនប៉ុណ្ណា កម្រិតរូបភាពសុទ្ធតែ HD ដូចនេះបើអ្នកចំណាយពេលអង្គុយអាប់ដេតកម្មវិធីនេះ ជាមួយអ៉ីនធើណិតស៊ីម មិនត្រឹមតែស៊ីពេលខ្លាំង ហើយវាក៏ស៊ីលុយអ៉ីនធើណិតខ្លាំងណាស់ដែរ។ បើចង់បិទចូលទៅកាន់ Setting-> Photos-> Mobile Data and Turn Off the Switch
១១) បិទមុខងារ High Efficiency Format លើកាមេរ៉ា
នៅក្នុង iOS 11 បានបញ្ចូលទម្រង់កាមេរ៉ាពីរប្រភេទគឺ ទម្រង់ HEVC (High-Efficiency Video Coding) និង HEIF (High-Efficiency Image File Format)។ មុខងារនេះសម្រាប់ជំនួយមិនឲ្យរូបភាពបាត់គុណភាព។ អ្នកសន្សំបាន ៥០ ភាគរយនៃកន្លែងទុករូប។ ដូចនេះ បើអ្នករើសយក Most Compatible ក៏នៅតែរក្សារូបភាព JPG បានដដែល ចំណែកវីដេអូបានអាចថតបានដល់កម្រិត h.264 .mov file។