ចម្លើយគឺថានៅលើឧបករណ៍អេឡិចត្រូនិកទាំងអស់មានថ្មប្រភេទ CMOS ដែលអាចចងចាំពេលវេលាបានទោះបីឧបករណ៍រលត់ទៅក្ដី។ ប៉ុន្តែសម្រាប់ iPhone វិញរាងពិសេសបន្តិចដោយសារវាមិនប្រើថ្ម CMOS ដូចឧបករណ៍ដទៃឡើយ។
iPhone វាមិនរលត់ទាំងស្រុងឡើយនៅពេលថាមពលថ្មអស់រលីង។ បើសម្គាល់ទៅនៅពេលអ្នកព្យាយាមបើក iPhone ដែលអស់ថ្មរលីង នឹងឃើញលោតផ្ទាំងបង្ហាញថាថាមពលថ្មអស់រលីងហើយ ដែលនេះមានន័យថានៅមានថាមពលថ្មសេសសល់បន្តិចបន្តួចទៀតក្នុងទូរសព្ទ។ ថាមពលថ្មនេះហើយដែលប្រើសម្រាប់ឲ្យម៉ោងដំណើរការ ដោយវាប្រើថាមពលតិចតួចបំផុតដើម្បីដំណើរការ។
ថ្មដែលសេសសល់តិចតួចនេះក៏ចេះអស់ដែរប្រសិនបើទុកទូរសព្ទចោលច្រើនថ្ងៃ និង ច្រើនសប្ដាហ៍ដោយមិនសាក ហើយពេលនោះនាឡិកានឹងមិនអាចចងចាំម៉ោងបានតទៀត។ ប៉ុន្តែនាឡិកាលើទូរសព្ទនឹងដើរត្រូវកាលបរិច្ឆេទវិញនៅពេលទូរសព្ទបញ្ចូលថ្មឡើងវិញ និង បានភ្ជាប់ទៅកាន់ប្រព័ន្ធអ៊ីនធឺណិត៕